エピソード

  • អ្វីទៅជាគោលនយោបាយប្រាក់សោធននិវត្តន៍របស់បក្សលេប័រ? ហើយហេតុអ្វីបានជាវាបង្កនូវភាពចម្រូងចម្រាស់?
    2025/06/10
    នៅប្រទេសអូស្ត្រាលី អ្នកត្រូវបានបង្ខំឱ្យសន្សំប្រាក់មួយចំនួននៃប្រាក់ចំណូលរបស់អ្នកនៅក្នុងអ្វីដែលគេហៅថាប្រាក់សោធននិវត្តន៍ ឬហៅកាត់ខ្លីថាជាប្រាក់ស៊ុបភើរ។ ការផ្លាស់ប្តូររបស់រដ្ឋាភិបាលបក្សលេប័រចំពោះវិធីដែលប្រាក់សោធននិវត្តន៍ ឬប្រាក់ស៊ុបភើរនឹងត្រូវបង់ពន្ធ បានបង្កឱ្យមានចលាចលនៅក្នុងផ្នែកខ្លះនៃសហគមន៍។ គោលនយោបាយនេះមិនមែនជារឿងថ្មីទេ ដូច្នេះតើអ្វីទៅជាបញ្ហាធំនៅពេលនេះ? ហើយតើការផ្លាស់ប្តូរទាំងនេះមានន័យយ៉ាងណា?
    続きを読む 一部表示
    8 分
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥
    2025/06/10
    ** លោកនាយករដ្ឋមន្ត្រីរងសម្ពាធចំពោះចំណាត់ការលើករណីដែលអ្នកកាសែតអូស្រ្តាលីត្រូវប៉ូលិសអាមេរិកបាញ់ដោយគ្រាប់កៅស៊ូ។ ** សេចក្តីអំពាវនាវឱ្យស្ត្រីបន្តពិនិត្យសុខភាព បន្ទាប់ពីអភិបាលរងនៃរដ្ឋញូសៅវែល ធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីក។ ** ប៉ូលិសបានកំចាត់បណ្តាញលាងលុយកខ្វក់ដែលចោទប្រកាន់ថា គ្រប់គ្រងដោយក្រុមហ៊ុនសន្តិសុខដោយប្រើប្រាស់សេវាកម្មរថពាសដែក។
    続きを読む 一部表示
    4 分
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥
    2025/06/06
    ** អូស្ត្រាលី ខិតកាន់តែជិតទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប។ ** អូស្ត្រាលីសង្ឃឹមថានឹងដើរតាមផ្លូវរបស់ចក្រភពអង់គ្លេស បន្ទាប់ពីលោកដូណាល់ត្រាំ ផ្តល់ការលើកលែងការបង្កើនពន្ធទ្វេដង លើដែកថែប និងអាលុយមីញ៉ូម។ ** សកម្មជនបរិស្ថានបានស្ទាក់ចាប់ប្រតិបត្តិការនេសាទខុសច្បាប់ នៅឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី និងដោះលែងសត្វសមុទ្រជាង10ក្បាល។
    続きを読む 一部表示
    4 分
  • ខួប៥០ឆ្នាំរបស់ SBS៖ ប្រវត្តិនៃការកកើតកម្មវិធីផ្សាយពហុវប្បធម៌ រួមទាំងភាសាខ្មែរ
    2025/06/06
    ឆ្នាំ 1975 គឺជាពេលវេលានៃការផ្លាស់ប្តូរនយោបាយពិភពលោក។ ភាពភ័យរន្ធត់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការបញ្ចប់នៃសង្រ្គាមវៀតណាម ខណៈដែលនៅប្រទេសអូស្ត្រាលីមានការបណ្តេញរដ្ឋាភិបាលលោក Whitlam នៃគណបក្សលេប័រចេញពីតំណែង។ វាក៏ជាពេលដែលប្រទេសអូស្ត្រាលីកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទៅក្នុងសង្គមពហុវប្បធម៌ដែលយើងឃើញនាពេលបច្ចុប្បន្ននេះ ស្របពេលជាមួយនឹងកំណើតនៃកម្មវិធីផ្សាយពហុភាសារបស់ប្រទេសនេះ នោះគឺ SBS។
    続きを読む 一部表示
    19 分
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥
    2025/06/06
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វិស្វករអូស្ត្រាលីមួយរូប ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសអ៊ីរ៉ាក់។ ** ឥណ្ឌូណេស៊ី និងអូស្ត្រាលីនឹងធ្វើសមយុទ្ធយោធារួមគ្នា នៅលើកោះយុទ្ធសាស្រ្ត ភាគខាងកើត ក្នុងប្រជុំកោះ។ ** អូស្ត្រាលីកំពុងពិចារណាអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាមេរិក។
    続きを読む 一部表示
    12 分
  • កម្ពុជាបញ្ជូនបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ICJ
    2025/06/06
    រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ជូនវិវាទតំបន់ព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ រួចហើយ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។ តាមសេចក្តីថ្លែងការណ៍ បញ្ហាព្រំដែននៅតំបន់ទាំង ៤នេះ មិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោកកម្ពុជា-ថៃ (JBC) ដែលគ្រោងធ្វើ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នោះទេ។
    続きを読む 一部表示
    8 分
  • មន្រ្តី​បក្ស​ប្រឆាំង​នៅ​កម្ពុជាម្នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ
    2025/06/06
    ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសថា ការចាប់ខ្លួនលោក ឌឿន ឆាន ចៅសង្កាត់រងទី២នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មកពីគណបក្សភ្លើងទៀន គឺជាការអនុវត្តតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ូលិសរាជធានីភ្នំពេញ ទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ឡេង វ៉ាន់ឌី ដែលបានប្តឹងចោទថា លោក ឌឿន ឆាន បានប្រព្រឹត្តសកម្មភាពក្លែងបន្លំឯកសារសាធារណៈ។ ចំណែកគណបក្សភ្លើងទៀន ចាត់ទុកសកម្មភាពចាប់ខ្លួនសកម្មជនរបស់ខ្លួននេះ ថាមានគោលបំណងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់របស់សកម្មជនគណបក្សភ្លើងទៀន នៅទូទាំងប្រទេស។
    続きを読む 一部表示
    2 分
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥
    2025/06/05
    ** អភិបាលរដ្ឋថាសម៉ាញៀសារភាពថា ការបោះឆ្នោតបន្ទាន់អាចនឹងមាននៅលើសន្លឹកបៀរ។ ** កំណើនសេដ្ឋកិច្ចអូស្ត្រាលីបានធ្លាក់ចុះមកត្រឹម ០,២ ភាគរយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។ ** លោកដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលរារាំងប្រជាជនពីប្រទេសជាងដប់មិនឱ្យចូលសហរដ្ឋអាមេរិក។
    続きを読む 一部表示
    4 分